(ព្រែវែង)៖ លោក អាំង សិរីពិសិដ្ឋ អនុប្រធានក្រុមការងារ ចុះជួយសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកំចាយមារ តំណាងលោក ស សុខា ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង បានចុះសំណោះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ចំនួន៨៥៥នាក់នាក់ ប្អូនៗសិស្សានុសិស្សមកពីវិទ្យាល័យចំនួន២គឺ វិទ្យាល័យជាស៊ីម កំចាយមារ និងវិទ្យាល័យជាច ដែលត្រៀមប្រឡង សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ នៅថ្ងៃទី២២ សីហា ឆ្នាំ២០១៦។

លោក អាំង សិរីពិសិដ្ឋ បានថ្លែងថា សិស្សានុសិស្សវិទ្យាល័យចំនួន២ គឺវិទ្យាល័យជាស៊ីមកំចាយមារ និងវិទ្យាល័យជាច ដែលប្រលង ជាប់បាក់ឌុប ឆ្នាំ២០១៦ បាននិទេ្ទស A ត្រូវបានលើកទឹកចិត្តម៉ូតូថ្មី១គ្រឿង លោក ស សុខា ហើយរង្វាន់លើកទឹកចិត្តម៉ូតូថ្មីនេះគឺជាការ ជំរុញឲ្យសិស្សានុសិស្ស នៅវិទ្យាល័យខិតខំប្រឹងប្រែងរៀនសូត្រផងដែរ។

លោកបានបន្តថា សម្រាប់ដែលមិនបាននិទេ្ទស A បែរជាបាននិទេ្ទស B នឹងទទួលបានថវិកា៨០ម៉ឺន ព្រមទាំងអាហារូបករណ៍ និងនិទេ្ទស C ក៏ទទួលបានថវិកា២០ម៉ឺន ព្រមទាំងអាហារូបករណ៍ ដោយឡែកប្អូនទទួលនិទេ្ទស E និងនិទេ្ទស D មិនត្រូវអស់សង្ឃឹម ឡើយ ប្អូនអាចពាក្យសុំអាហារូបករណ៍ នៅលេខាធិការ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែងបាន។

ក្នុងឳកាសសំណោះសំណាលមគ្រូ អ្នកគ្រូ១៥នាក់ ក្នុងមួយម្នាក់ៗទទួលបានថវិកាលើកទឹក២១ម៉ឺនរៀល សិស្សពូកែ៣០នាក់ ក្នុងមួយម្នាក់ៗទទួលបានថវិកាលើកទឹក១ម៉ឺនរៀល៕