(ភ្នំពេញ)៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ពីការចូលរួមចងសម្ព័ន្ធភាពជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់យ៉ាងដូច្នេះថា «គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ស្ម័គ្រចិត្តចូលរួមចងសម្ពន័្ធភាព ជាមួយគណបក្សប្រជាជនកម្ពុជា ដោយមានបំណងមុះមុត ថែទាំ រក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឲ្យមាន ភាពរីកចម្រើន និងរុងរឿងទៅអនាគត។
ប្ដេជ្ញាចិត្តចូលរួមប្រឆាំងទៅនឹងនិន្នាការនយោបាយណាមួយ ដោយមិនយកប្រយោជន៍ជាតិជាធំ ហើយនិយមបង្កបរិយាកាសអាប់អួរនឹងហានិភ័យ ដល់សន្តិសុខសង្គម។ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ មាននយោបាយស្របគ្នាទៅនឹងគណបក្សប្រជាជនកម្ពុជា»៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ៖