(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ បានទូរស័ព្ទទៅកាន់ស្ថានីយវិទ្យុ ABC ដោយផ្ទាល់ និងបានបញ្ជាក់ថា សម្តេចនឹងដកប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោក សុខ សុគន្ធ ចេញពីតំណែង។
ការសម្រេចដកតំណែងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីប្រធានមន្ទីរសុខាភិបាលរូបនេះរងនូវ ការរិះគន់ពីកម្សោយ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ និងក្រោយពេលដែលរូបលោក សុខ សុគន្ធ បានបញ្ជាឲ្យមន្រ្តីរបស់ខ្លួនរឹបអូសយករថយន្ត សង្រ្គោះរបស់វិទ្យុ ABC។
សម្តេចតេជោ ហ៊ុន សែន នៅព្រឹកមិញនេះ បានបញ្ជាឲ្យអភិបាលរងរាជធានីភ្នំពេញ លោក ឃួង ស្រេង ទៅយករថយន្តសង្រ្គោះនោះ ទៅប្រគល់ជូនស្ថានីយវិទ្យា ABC វិញ ហើយសម្តេចក៏បានសម្រេចប្រគល់រថយន្តសង្រ្គោះពីរគ្រឿងបន្ថែមទៀត ដើម្បីឲ្យស្ថានីយវិទ្យុនេះ ធ្វើសកម្មភាពមនុស្សធម៌ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ ដែលជួបគ្រោះថ្នាក់ផ្សេងៗ៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ទូរសព្ទចូលវិទ្យុ ABC