(បាត់ដំបង)៖ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០

២៣ បានអញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា កម្មករទាំងអស់ នៃមន្ទីរសាធារណ
ការខេត្ត ក្នុងឱកាសពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីខ្មែរ។

នាឱកាសនោះដែរ លោក ព្រួញ រិទ្ធថា បានកោតសរសើរដល់មន្រ្តីគ្រប់លំដាប់ថ្នាក់ទាំងអស់បានខិតខំបំពេញការងារ បានល្អប្រសើទៅតាមជំនាញរៀងៗខ្លួន និងខាងមុខនេះត្រូវបានឈប់សម្រាកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ និងបានលើកសរសើរពីការងារតាមការិយាល័យជំនាញនីមួយៗ ការបម្រើសេវាសាធារណៈ ការងារលើការដ្ឋានផ្លូវ ស្ពាន លូ ក៏ដូចជាការប្រាស្រ័យទាក់ទងគ្នាក្នុងមន្ទីរ ដែលធ្វើឱ្យមានការបង្កើននូវសមត្ថភាពការងារ និងមានសាមគ្គីភាពផ្ទៃក្នុងបានល្អ ព្រមទាំងជូនពររាល់ការធ្វើដំណើរកម្សាន្តទៅទីជិតឆ្ងាយប្រកបដោយសុខសុវត្ថិភាពគ្រប់ៗគ្នា៕