(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា សុវត្ថិភាពនិស្សិត និងពលរដ្ឋខ្មែរនៅអ៉ីស្រាអែល ជាកិច្ចការអាទិភាពនិងសំខាន់បំផុតសម្រាប់រាជរដ្ឋាភិបាល

២៖ អាមេរិក បារាំង អាល្លឺម៉ង់ អ៉ីតាលី និងអង់គ្លេស សន្យាថានឹងជួយអ៉ីស្រាអែល ការពារខ្លួនឯង

៣៖ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យុទ្ធសាស្ត្រជាតិជួយប្រជាពលរដ្ឋ នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាព្រួញតែមួយបាញ់បានសត្វបី គឺកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម, ពង្រឹងភាពធន់សេដ្ឋកិច្ចសង្គម និងជំរុញកំណើនសេដ្ឋកិច្ច

៤៖ ទីផ្សារប្រេងផលរងប៉ះពាល់រយៈពេលវែងពីជម្លោះអ៊ីស្រាអែលនិងប៉ាឡេស្ទីន

៥៖ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទាំងសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ សុទ្ធតែជាប្រជាពលរដ្ឋខ្មែរ ដែលទាមទារឲ្យរាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្ពស់

៦៖ មេទ័ពកំពូលអាមេរិក ព្រមានអ៉ីរ៉ង់កុំឱ្យលូកដៃចូល ក្នុងវិបត្តិនៅអ៉ីស្រាអែល

៧៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារនិស្សិតខ្មែរ ដែលបានស្លាប់ក្នុងការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងហាម៉ាស់

៨៖ សេតវិមាន ថាសហរដ្ឋអាមេរិក គ្មានផែនការធ្វើអន្តរាគមន៍យោធា ក្នុងជម្លោះអ៉ីស្រាអែល និងហាម៉ាស នោះទេ

៩៖ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សហគ្រាសធុនតូច និងមធ្យម ដែលស្ម័គ្រចិត្តចុះឈ្មោះអាជីវកម្ម និងទទួលបានគោលការណ៍អនុគ្រោះ ៩ចំណុច

១០៖ អ៊ីរ៉ង់ អំពាវនាវឱ្យមានកិច្ចប្រជុំបន្ទាន់មួយ នៃអង្គការសហប្រតិបត្តិការអ៊ីស្លាម OIC ខណៈអុីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីនកំពុងប្រយុទ្ធគ្នា

១១៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងស្ថាប័នពាក់ព័ន្ធប្រឹងប្រែងអនុវត្តន៍ឱ្យជោគជ័យនូវ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» ដើម្បីពង្រឹងភាព ធន់ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ

១២៖ កូរ៉េខាងជើងថាផ្កាយរណបយោធាគឺជាកូនសោគន្លឹះ ដើម្បីទប់ទល់មហិច្ឆតាធ្វើយោធូបនីយកម្មទីអវកាស របស់សហរដ្ឋអាមេរិក

១៣៖ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ២០២៣-២០២៨ គឺលើកទឹកចិត្តឱ្យអាជីវករក្រៅប្រព័ន្ធចូលរួមចុះបញ្ជី ដើម្បីឱ្យរដ្ឋគ្រប់គ្រងទិន្នន័យច្បាស់ និងផ្ដល់កិច្ចគាំពារចំគោលដៅ

១៤៖ អឺរ៉ុបនិងអាមេរិកព្យាយាមសម្រេចកិច្ចព្រមព្រៀងដែកបណ្តោះអាសន្នដើម្បីជៀសវាងដកហូតពន្ធសម័យលោក ត្រាំ សារជាថ្មី

១៥៖ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលអ៉ីស្រាអែល បានអះអាងថា មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការរក្សាសុវត្ថិភាពជូនជនបរទេសនៅលើទឹកដីខ្លួន

១៦៖ ចិនគ្រោងធ្វើការស្ទង់មតិនៅទូទាំងប្រទេស ក្នុងខែវិច្ឆិកាខាងមុខ ស្តីពីការប្រែប្រួលចំនួនប្រជាជន

១៧៖ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមពីការវាយប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងហាម៉ាស់ បង្ហាញឱ្យឃើញថា «សន្តិភាពមានតម្លៃណាស់»

១៨៖ សិង្ហបុរីមើលឃើញថា សេដ្ឋកិច្ចឌីជីថលទំហំ ៧៧ពាន់លានដុល្លាររបស់ខ្លួនជាគន្លឹះជំរុញកំណើនសេដ្ឋកិច្ច

១៩៖ សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងហាម៉ាស់ ឆាប់បញ្ចប់តាមរយៈការចរចា

២០៖ វិភាគអន្តរជាតិ៖ តើសង្រ្គាមអ៉ីស្រាអែល-ហាម៉ាស់ អាចផ្ទុះទៅជាសង្រ្គាមតំបន់មជ្ឈិមបូព៌ាទាំងមូល ឬ?

- ព័ត៌មាន Fresh News Plus

១៖ Bowen បន្តកិច្ចសន្យា ៥ឆ្នាំទៀតជាមួយ West Ham ក្រោយអង់គ្លេសកោះហៅចូលជម្រើសជាតិជាថ្មី

២៖ លោក វ៉ាត់ ចំរើន៖ បច្ចេកទេសកីឡាកម្ពុជា ហក់ពីស៊ីហ្គេម ដល់កម្រិតប្រកួតប្រជែងកីឡាអាស៊ី

៣៖ អារ៉ាប៊ីសាអូឌីត ដាក់សំណើសុំសិទ្ធិធ្វើម្ចាស់ផ្ទះ World Cup នៅឆ្នាំ២០៣៤ តែម្នាក់ឯង

៤៖ Saka នឹងអវត្តមានពីក្រុមអង់គ្លេស ពេលប៉ះអូស្រ្តាលី និងអ៉ីតាលី ក្នុងខែតុលានេះ ដោយសាររបួស

៥៖ Samsung កំពុងបាត់ប្រាក់ចំណេញជាច្រើនក្នុងត្រីមាសទី៣

៦៖ ក្រុមតន្រ្តីដ៏ល្បីរបស់ចក្រភពអង់គ្លេស Coldplay ប្តឹងអតីតអ្នកគ្រប់គ្រងរបស់ខ្លួន ទាមទារសំណងជាង ១៧លានដុល្លារ

៧៖ ចាយទុនផលិតអស់ត្រឹម៣៨លាន ពេលនេះរឿង «The Nun 2» កើបប្រាក់ចំណូលបានជិត ២៥០លានដុល្លារ


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ

http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)