(ក្រុងរីយ៉ូ)៖ អត្តពលិករបស់ចិន កីឡាការិនីហែលទឹក Chen Xinyi ត្រូវបានគណៈកម្មការរៀបចំការការប្រកួត Rio 2016 នៅប្រេស៊ីលរកឃើញ ថាបានលួចប្រើសារធាតុហាមឃាត់កាលពីថ្ងៃសុក្រម្សិលមិញនេះ។
តាមរយៈសារព័ត៌មាន USA Today sports របស់អាមេរិកបានឲ្យដឹងថា កីឡាការិនីចិន វ័យ១៨ឆ្នាំ Xinyi ត្រូវបានជួសឈាមពិនិត្យឃើញវិជ្ជមាន ចំពោះសារធាតុដែលនាងលួចប្រើ នៅក្នុងការប្រកួតជុំទី១ នៃកីឡាហែលទឹក វិញ្ញសាហែលចម្ងាយ ១០០ម៉ែត្របែបកង្កែប។
តែយ៉ាងណា នាងត្រូវបានគណៈកម្មការធ្វើការពិនិត្យរកសារធាតុប៉ូវកម្លាំង ក្រោយពីសង្ស័យ ក្នុងនោះដែរ កីឡាករលើកទម្ងន់របស់ប៉ូឡូញ និងបុលហ្គារី ក៏បានរកឃើញលួចប្រើសារធាតុហាមឃាត់នេះដែរ នេះបើយោងតាម AP។
នាង Chen Xinyi ខកខានដណ្តើមមេដាយនៅ Rio 2016 ហើយ គ្រាដែលគណៈកម្មាធិការអូឡាំពិកចិន រំពឹងយ៉ាងហោចណាស់ Xinyi ក៏ឈ្នះបានមេដាយសំរឹទ្ធដែរ៕