(ពោធិ៍សាត់)៖ លោក ពុំ ចាន់ថា អនុប្រធានក្រុមការងារយុវជនខេត្ត នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារ យុវជនទាំង៧សង្កាត់ ក្នុងក្រុងពោធិ៍សាត់ ចុះជួយស្ទូងបងប្អូនប្រជាពលរដ្ឋ នៅភូមិក្រាំងពភ្លាក់ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ នារដូវដកស្ទូង ដោយមានការចូលរួមពីអាជ្ញាធរសង្កាត់ ភូមិ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
លោក ពុំ ចាន់ថា បានថ្លែងថា ដោយមើលឃើញប្រជាពលរដ្ឋ មានជីវភាពខ្វះខាត លើការជួលកម្លាំងពលកម្ម សម្រាប់ស្ទូងស្រូវនោះ លោកបានដឹកនាំក្រុមយុវជន ចុះជួយពួកគាត់ ដើម្បីបង្ហើយការងារកសិកម្មនាឆ្នាំនេះ។
លោកបានណែនាំដល់ប្រជាពលរដ្ឋ ត្រូវខិតខំបំពេញការងារឲ្យបានល្អ លើការបង្កបង្កើនផល ដែលជាកត្តាជីវភាពរបស់យើងគ្រប់ៗគ្នា ដោយសារតែឆ្នាំនេះ មានការខ្វះខាតទឹកប្រើប្រាស់នៅតាមតំបន់ខ្លះ តែអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធបានជួយអន្តរាគមន៍ ជាបន្តបន្ទាប់ ផងដែរ៕