(ភ្នំពេញ)៖ លោកបណ្ឌិត រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី0៩ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូពីចំងាយជាមួយលោកស្រី Faith Considine លេខាទូតទី២ នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ដោយផ្តោតសំខាន់លើកិច្ចសហការរៀបចំយុទ្ធសាស្រ្ត និងពង្រឹងធនធានមនុស្សលើវិស័យប្រព័ន្ធទឹកកខ្វក់ ជាមួយដៃគូអភិវឌ្ឍន៍ ភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ឋ Partnership for Infrastructure, P4I និង Australia Water Association, AWA ប្រទេសអូស្ត្រាលី ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ។

លោកបណ្ឌិត រស់ វណ្ណា ក៏បានស្នើឱ្យមានកិច្ចប្រជុំជាបន្តបន្ទាប់លើលទ្ធផលនៃកិច្ចពិភាក្សា ដោយកំណត់ពេលវេលា និងរបៀបវារៈតាមរយៈមន្រី្តបង្គោលនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់៕