(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងទាំង២ប្រភេទ និងយុវជន ស.ស.យ.ក ប្រារព្ធទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទេសចរណ៍ និងវិនិយោគបៃតង» នៅគល់ស្ពានព្រះមុនីវង្ស ត្រើយខាងកើត។
នៅក្នុងពិធីនេះ លោកអភិបាលខណ្ឌបានអានសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមខ្លឹមសារដើមទាំងស្រុង។
បន្ទាប់ពីអានចប់លោកអភិបាលខណ្ឌ បានណែនាំបន្ថែមដល់មន្ត្រីរាជការទូទាំងខណ្ឌ កម្លាំងយុវជន ស.ស.យ.ក កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុន ស៉ីនទ្រី ចុះបោសសំអាតតាមដងផ្លូវ ប្រមូលសម្រាមចេញពីច្រាំងទន្លេបាសាក់ ឱ្យបានស្អាត ដើម្បសណ្តាប់ធ្នាប់ល្អ និងបរិស្ថានអនាម័យស្អាត៕