(ភ្នំពេញ)៖ សកម្មភាព កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអនុវត្តរបៀបហាត់ប្រាណតាមបែបថ្មី ដើម្បីសុខភាព កាយសម្បទារឹងមាំ រហ័សរហួន បង្ហាត់ដោយក្រុមគ្រូបង្គោលដែលអង្គភាពអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនទៅបណ្តុះបណ្តាលជំនាញផ្នែកអភិវឌ្ឍន៍កម្មវិធីកាយសម្បទា នៅមជ្ឈមណ្ឌលកីឡាបន្ទាយ (Banteay Athletics Center) នាពេលកន្លងមក។

គួររំលឹកថា ក្នុងកិច្ចសហការណ៍ ផ្នែកអភិវឌ្ឍន៍កម្មវិធី កាយសម្បទា ដល់អង្គភាពកងអាវុធហត្ថរាជធានីភ្នំពេញ ភាគីខាងមជ្ឈមណ្ឌលកីឡាបន្ទាយ នឹងផ្តល់លទ្ធភាពជាច្រើនរួមមាន៖

*ផ្តល់លទ្ធភាពបណ្តុះបណ្តាលលើឧបករណ៍ និងគ្រូបណ្តុះបណ្តាលដល់ បុគ្គលិក អ.ហ.ភ.ព
*ធ្វើការសិក្សាសមស្រប ដើម្បីប្រមូលទិន្នន័យ និងព័ត៌មានដោយផ្អែកលើការអនុវត្តសកម្មភាពស្នូលនិង របៀបរស់នៅរបស់បុគ្គលិក អ.ហ.ភ.ព
*ទំនាក់ទំនងជាមួយគ្រូរកឃើញ និងការស្រាវជ្រាវនៃការសិក្សាថ្មីដែលបានអនុវត្តជាប្រចាំថ្ងៃ
*បង្កើតសៀវភៅណែនាំអំពីកាយសម្បទាដែលអាចដាក់ឱ្យប្រើប្រាស់សម្រាប់បុគ្គលិក អ.ហ.ភ.ព
*ផ្តល់ជំនួយ និងការត្រួតពិនិត្យលើការដាក់ឱ្យប្រើប្រាស់កម្មវិធីសាកល្បងសម្រាប់សៀវភៅណែនាំសម្បទា
*ផ្តល់ការហ្វឹកហ្វឺនសម្រាប់ការប្រកួតកីឡាកាយសម្បទាប្រចាំឆ្នាំអន្តរយោធា
*រក្សាកំណត់ត្រាសមស្របនៃឯកសារទាំងអស់ដែលទាក់ទងនឹងកម្មវិធីនេះដែលត្រូវបានចែករំលែករវាងភាគីទាំងពីរ
*ផ្តល់មតិកែលម្អទាន់ពេលវេលាអំពីស្ថានភាពនៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍកម្មវិធីកាយសម្បទា
*បណ្តុះបណ្តាលបុគ្គលិក អ.ហ.ភ.ព លើការប្រើប្រាស់ឧបករណ៍នៅហ្នឹងកន្លែងហាត់ប្រាណ នៅលើបច្ចេកទេស និងគំនិតនៃការបណ្តុះបណ្តាលរាងកាយ ការប្រើប្រាស់ឧបករណ៍ហាត់ប្រាណរបស់ អ.ហ.ភ.ព៕