Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ៊ុន ម៉ាណែត៖ ប្អូនៗនិស្សិតដែលត្រូវចេញទៅបន្ត ការសិក្សានៅឯបរទេស គឺជា Ambassador របស់ប្រទេសយើង !

13-08-2016 09:03

(ភ្នំពេញ)៖ ក្រុមការងារយុវជនប្រចាំទ្វីបអឺរ៉ុប បានរៀបចំពិធីជួបជុំសំណេះសំណាល នៅភោជនីយដ្ឋាន ប៉ោ កី នាល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ជាមួយនិស្សិត និងអតីតនិស្សិតចំនួនជាង៤០០នាក់ ដែលក្នុងនោះនិស្សិតដែលត្រូវចេញ ទៅបន្តការសិក្សា នៅឯបរទេសចំនួន១៤១នាក់ ក្នុងនោះមានប្រទេសបារាំង អង់គ្លេស អាល្លឺម៉ង់ បែលហ្សិក និងចិន។

បន្ទាប់ពីបានចែករំលែកបទពិសោធន៏ល្អៗ ជាមួយនិស្សិតក្នុងនាមជារៀមច្បងមួយរូប ដែលធ្លាប់បានបញ្ចប់ការសិក្សានៅសាលាបណ្ឌិត សភាយោធា West Point និង ពីចក្រភពអង់គ្លេស នាឱកាសនោះ លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្អូនៗនិស្សិតដែលត្រូវ ចេញទៅបន្តការសិក្សានៅឯបរទេស គឺជា Ambassador  របស់ប្រទេសយើង ! ប្អូនៗ គឺជាអ្នកពាំនាំព័ត៌មាន និងសភាពការណ៏ពិត របស់កម្ពុជា ចេញទៅផ្សព្វផ្សាយនៅខាងក្រៅ ហើយប្អូនៗ គឺជាកំលាំងបន្តវេនដ៏សំខាន់ ក្នុងការជួយរួមចំនែកអភិវឌ្ឍប្រទេសជាតិយើង នាពេលអនាគត។

គួរញ្ជាក់ថា លោកស្រី ពេជ្រ ច័ន្ទមុន្នី ដែលជាអតីតនិស្សិត មកពីចក្រភពអង់គ្លេស និងបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួននៅតំបន់អឺរ៉ុប ដែលបានមកលេង មាតុភូមិកំណើតរបស់ខ្លួន ក៏មានវត្តមាននាឱកាសដ៏មានសារសំខាន់នោះដែរ៕