(ភ្នំពេញ)៖ លោក ឃួង ស្រេង ប្រធានគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានសម្រេចប្រកាសបញ្ចូលសមាជិកថ្មីចំនួន ២រូបបន្ថែមទៀត។ នេះបើយោងតាមសេចក្តីសម្រេច ដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។

សមាជិកគណបក្សរាជធានីភ្នំពេញ ទាំង២រូបរួមមាន៖

ទី១៖ លោកស្រី វន រុន្នី អតីតប្រធានចលនាស្ត្រីថ្នាក់ជាតិ និងជាសមាជិកគណៈកម្មាធិការនាយកបក្សភ្លើងទៀន

និងទី២៖ លោក គឹម សុភា អតីតសមាជិកគណៈកម្មាធិការនាយក និងជាអនុប្រធានក្រុមការងារគណបក្សភ្លើងទៀន រាជធានីភ្នំពេញ

សូមជម្រាបថា លោកស្រី វង រុន្នី និងលោកគឹម សុភា បានប្រកាសលាលែងគណបក្សភ្លើងទៀន ហើយបានស្នើសុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា៕