(ភ្នំពេញ)៖ របាយការណ៍​បូក​សរុប​លទ្ធផល ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ប្រចាំ​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ២០១៦​ គិត​ត្រឹម​ម៉ោង​១៦​រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ បង្ក្រាប​បទល្មើស​ជួញដូរ​ ​រក្សា​ទុក​ និង​ប្រើប្រាស់​១០​ករណី​ ឃាត់​មនុស្ស​១៨​នាក់​ ក្នុងនោះ​មុខសញ្ញា​ជួញដូរ១៤​នាក់ និង​មុខសញ្ញា​ប្រើប្រាស់​៤​នាក់ រឹបអូស​មេ​តំ​ហ្វេ​តា​មីន ​(ice) ១២.៣​ក្រាម​,​ ៩​កញ្ចប់​ធំ​ និង​៣​កញ្ចប់​តូច និង​មេ​តំ​ហ្វេ​តា​មីន ​(wy) ១.៧១​ក្រាម​ និង​១០៨០​គ្រាប់​។​

ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួននៅ៖ ​ភ្នំពេញ​ បង្ក្រាប១​ករណី​ឃាត់ខ្លួនម្នាក់, ​កណ្ដាល​ បង្ក្រាប១​ករណី​​ឃាត់ខ្លួន​ម្នាក់, ​កំពង់ចាម បង្ក្រាប២​ករណី​ឃាត់ខ្លួន៦​នាក់​, ​សៀមរាប បង្ក្រាប៣​ករណី​​ឃាត់ខ្លួន​ ៦​នាក់​, ​កោះកុង បង្ក្រាប១​ករណី​ឃាត់ខ្លួនម្នាក់, បន្ទាយ​មាន​ជ័យ បង្ក្រាប១​ករណី​ឃាត់ខ្លួនម្នាក់ និង​បាត់ដំបង បង្ក្រាប១​ករណី​ឃាត់ខ្លួន​២​នាក់៕