(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ លោក ចាន់ ឆៃរ៉ាត់ ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រះសីហនុ បានទទួលព័ត៌មាន និងជួបពូម្នាក់ ដែលកំពុងមានជម្ងឺប្រចាំកាយជាទម្ងន់ (ខូចសួត) មិនមានលទ្ធភាពគ្រប់គ្រាន់ និងបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យចំការចេក ក្រុងព្រះសីហនុ ខេត្តព្រះសីហនុនោះឡើយ។

បច្ចុប្បន្ន លោកកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ តែគាត់មិនមានថវិកាដើម្បីទិញសម្ភារប្រើប្រាសចាំបាច់មួយចំនួន និងថ្លៃហូបចុកប្រចាំថ្ងៃនោះទេ។ លោក សំ ប្រាក់ និងប្រពន្ធ នៃ សារ៉ាន់ រស់នៅបន្ទប់ជួល ក្នុងភូមិ១ ក្រុម៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ។ បុរសរូបនេះ មានអាការៈពិបាកដកដង្ហើមខ្លាំង និងត្រូវប្រើបំពង់អុកស៊ីសែនជំនួយជាចំបាច់។

ក្នុងទុក្ខលំបាកមួយនេះ ក្នុងនាមអ្នកមីងជាអ្នកទទួលបន្ទុកមើលថែប្តី បានប្រាប់ថា គាត់ពិតជាអស់លទ្ធភាពយកប្តីទៅព្យាបាលទៀតហើយ ហេតុដូចនេះមានតែអំពាវនាវដល់បងប្អូនសប្បុរសធម៌ទាំងអស់ ជួយឧបត្ថម្ភតិចតួចក្តី គឺជាកម្លាំងចិត្តដើម្បីឲ្យគាត់មានលទ្ធភាពយកប្តីគាត់ទៅព្យាបាលបន្តទៀត។

នេះជាលេខទំនាក់ទំនងគ្រួសារអ្នកជម្ងឺ៖ 082 862 489 (ត្រូវជាប្រពន្ធ) 096 498 30 50 និង 088 77 90 690៕