(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង បានជូនដំណឹងថា នឹងរៀបចំព្រឹត្តិការណ៍ប្រណាំងទូក «ង» ខេត្តព្រៃវែង រយៈពេល០២ថ្ងៃ គឺចាប់ ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយមាត់ទន្លេក្រុងព្រៃវែង(ចុងប៉ម) ភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក «ង» នេះ គឺជាទំនៀមទំលាប់ប្រពៃណីជាតិខ្មែរដ៏ល្អផូរផង់តាំងពីបុរាណកាលមក ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបចូលចិត្ត និងស្រឡាញ់វិស័យកីឡាប្រណាំងទូក «ង» នេះ។ ជាមួយគ្នានេះ ព្រឹត្តិការណ៍នេះ ក៏មានការតាំងពិព័ណ៌បង្ហាញម្ហូបអាហារ សម្ភារប្រើប្រាស់ និងការប្រគុំតន្ត្រីសម័យផងដែរ។

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញ សម្ដេច ទ្រង់ លោក លោកស្រី អ្នកឧកញ៉ា លោកឧកញ៉ លោក លោកស្រី មន្ត្រីរាជការ អាជីវករ ម្ចាស់ក្រុមហ៊ុន សហគ្រាស បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ដើម្បី ចូលរួមកំសាន្តសប្បាយរីករាយឲ្យបានច្រើនកុះករ និងអធិកអធម ដើម្បីរួមចំណែកលើកកម្ពស់វប្បធម៌ ប្រពៃណីជាតិខ្មែរ កិត្យានុភាពជាតិ ពិសេសសក្តានុពលនៃខេត្តព្រៃវែង៕