(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ផ្ទេរភារកិច្ច និងតែងតាំងអភិបាលស្រុកចំនួន៤រូប នៃខេត្តតាកែវ។

មន្ត្រីទាំង៤រូបដែលត្រូវបានផ្ទេរភារកិច្ច និងតែងតាំងរួមមាន៖

១-លោក កៅ វត្តសែល ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ១ ពីអភិបាលស្រុកគិរីវង់ ឲ្យទៅកាន់មុខតំណែងជាអភិបាលស្រុកត្រាំកក់

២-លោក ស៊ុត ងុន ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ២ ពីអភិបាលស្រុកបូរីជលសារ ឲ្យទៅកាន់មុខតំណែងជាអភិបាលស្រុកគិរីវង់

៣-លោក ទុយ សុភ័ក្ត្រ ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ៤ ឲ្យកាន់មុខតំណែងជាអភិបាលស្រុក បូរីជលសារ

៤-លោក មាស អ៊ុយ ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ១ ឲ្យទៅកាន់មុខតំណែងជាអភិបាលកោះអណ្តែត៕