(ត្បូងឃ្មុំ)៖ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ លោក ម៉េង វ៉ាន់ឌី ទីប្រឹក្សាផ្ទាល់លោកកិត្តិសេដ្ឋបណ្ឌិត ជាម យៀប និងលោកស្រីមហាអគ្គសទ្ធាសរណៈមណីរត៍ ឈន សាខន (ឆេង ងីម) និងលោកស្រី ម៉េង វ៉ាន់ដានីន ឧត្តមភរិយាលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងក្រុមគ្រួសារ បាននាំយកទេយ្យទាន ទេយ្យវត្ថុ និងបញ្ច័យ ចូលរួមកាន់បិណ្ឌវេណទី១០ នៅវត្តព្រៃអង្គរក្នុង ស្តេចកន ស្ថិតនៅភូមិអង្គរក្នុង ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ក្នុងពិធីនេះ លោក ម៉េង វ៉ាន់ឌី និងក្រុមគ្រួសារ ព្រមទាំងពុទ្ធបរិស័ទទាំងអស់ដែលបានចូលរួមកាន់បិណ្ឌវេនទី១០ នៅទីអារាមមួយនេះ បានអុជធូបបួងសួងសុំសេចក្តីសុខ និងប្រតិបត្តិពិធីសាសនា ដោយព្រះសង្ឃសម្តែង ធម៌ទេសនា នមស្សការព្រះរតនត្រៃសមាទានសីល ព្រមទាំងរាប់បាត្រ ដើម្បីទទួលយកធម្មទាន និងទទួលបានសេចក្តីសុខសេចក្តីចម្រើន ជាទីជ្រះថ្លាបំផុត។

ក្នុងឱកាសដ៏ថ្លៃថ្លានោះលោក ម៉េង វ៉ាន់ឌី និងលោកស្រីមហាអគ្គសទ្ធាសរណៈមណីរត៍ ឈន សាខន (ឆេង ងីម) និងលោកស្រី ម៉េង វ៉ាន់ដានីន និងក្រុមគ្រួសារ បាននាំយកទេយ្យទាន ទេយ្យវត្ថុ និងបញ្ច័យ ចូលរួមកាន់បិណ្ឌវេណទី១០ នៅវត្តព្រៃអង្គរក្នុង ស្តេចកន រួមមាន ៖ សាដក, ម្ហូប, អង្ករ ៨បេ,ទឹកសុទ្ធ វីតាល់ ១០កេះ,ទឹកក្រូច ៥កេះ, មី ៥កេះ, ទឹកត្រី ទឹកស៊ីអ៊ីវ ភេសជ្ជៈបាកាស ស្ករស ត្រីខ និងបញ្ច័យមួយចំនួន ក្នុងនោះតាជី យាយជី ក៏មានជូនថវិកាផងដែរ៕