(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ព្រមទាំងក្រុមគ្រួសារ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ថ្ងៃទី០៨-០៩ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងវេនកាន់បិណ្ឌវេនទី១០ នៅវត្តកុឌ្ឌបព្វតា (វត្តភ្នំជញ្ជាំង) ស្ថិតនៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីថ្វាយទានចំពោះព្រះសម្មាសម្ពុទ្ធ និងព្រះសង្ឃដែលគង់ចាំ ព្រះវស្សា ព្រមទាំងរាប់បាត្រ វេរភត្ត គ្រឿងសក្ការៈ បរិក្ខារទាំងឡាយ ថ្វាយព្រះសម្មាសម្ពុទ្ធ ប្រគេនជូនព្រះសង្ឃ និងឧទ្ទិសមហាកុសលដល់បុព្វការីជន និងញាតិទាំងឡាយក្នុងសង្សាវដ្ត។
នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ព្រមទាំងមេបញ្ជាការរង នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទាំងអស់ ក៏បាននិមន្តព្រះសង្ឃសូត្រមន្ត បង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន ដែលចែកឋាន ជាពិសេសទៅលោកខាងមុខ និងឧទ្ទិសកុសលផលបុណ្យជូនដល់បងប្អូនជនរួមជាតិ ដែលបានបាត់បង់ជីវិតក្នុងរបបដ៏ខ្មៅងងឹត និងបងប្អូនពលរដ្ឋដែលបានបាត់បង់ជីវិតដោយសារកូវីដ-១៩ នាពេលកន្លងទៅ។
នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន រួមនឹងភរិយា អ្នកមានគុណក៏បាននាំយកនូវទេយ្យទាន ទេយ្យវត្ថុ ប្រគេនជូនដល់ព្រះសង្ឃរួមមាន អង្ក១៥០គីឡូក្រាម, ទឹកសុទ្ធ២០យួរ, មី៦កេសតូច,ត្រីខ១កេស, ភេជ្ជៈបាកាស២កេស, បច្ច័យចូលរួមកាន់វេនបិណ្ឌ បច្ច័យកសាង ទឹកភ្លេីង សរុបចំនួនជាង២៦លានរៀល ដោយឡែកបច្ច័យបួនប្រគេនចំពោះព្រះសង្ឃ ១២អង្គ ក្នុងមួយអង្គ បច្ច័យ១៥ម៉ឺនរៀល និងតាជី យាជី ចំនួន៤០នាក់ផងដែរ៕