(ភ្នំពេញ)៖ ឆ្លើយនឹងសំណួរនៅក្នុងកិច្ចពិភាក្សា Fresh Talk នាចុងសប្តាហ៍មុននេះ ថាតើប្រាក់ឈ្នួល២០៤ដុល្លារ បូកនឹងអត្ថប្រយោជន៍ផ្សេងៗ នឹងគ្រប់គ្រាន់ដែរឬទេសម្រាប់ការចាយវាយរបស់កម្មករនិយោជិតម្នាក់ៗ ជាពិសេសអ្នកនៅរាជធានីភ្នំពេញ? លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ការចាយវាយសំខាន់លើបុគ្គល ដោយអ្នកខ្លះមានលុយច្រើនក៏ចាយច្រើន អ្នកខ្លះមានលុយតិចក៏ចាយតិច​ ប៉ុន្តែអ្វីដែលសំខាន់គឺការចេះចាយវាយថវិកាដោយសន្សំសំចៃ មានផែនការ និងចំគោលដៅ ខណៈរាជរដ្ឋាភិបាល ក៏បានខិតខំសម្រួលការចំណាយចាំបាច់ផ្សេងៗទៀត ដើម្បីសម្រួលដល់ជីវភាពរបស់កម្មករនិយោជិតផងដែរ។

សូមស្តាប់ការលើកឡើងរបស់ អ្នកនាំពាក្យក្រសួងការងារដូចតទៅ៖