(ជូហៃ)៖ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ ក្រុមបណ្តាញផ្សព្វផ្សាយកម្ពុជាដែលមានអ្នកសារព័ត៌មាន និង Influencer ល្បីៗ បានមកទស្សនាផ្ទាល់ដល់រោងចក្រផលិតរបស់ BYD ដែលស្ថិតនៅក្នុងទីក្រុងជូហៃ (Zhuhai) ខេត្តក្វាងទុង នៃប្រទេសចិន។

លោក លុយ ស៉ឺលាំង (Liu Xueliang) នាយកគ្រប់គ្រងផ្នែកលក់ប្រចាំតំបន់អាស៉ីប៉ាស៉ីហ្វិក បានសម្តែងមតិស្វាគមន៍ និងបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការនាំយករថយន្តអគ្គិសនីបស់ BYD ចូលមកក្នុងទីផ្សារប្រទេសកម្ពុជាបន្ថែមទៀត។

អ្នកដែលបានសាកល្បងបើក BYD SEAL ដែលមិនទាន់មានលក់នៅកម្ពុជា សុទ្ធតែបង្ហាញចំណាប់អារម្មណ៍រំភើបរីករាយក្នុងការទទួលបាននូវបទពិសោធន៍ថ្មីពីរថយន្តដែលមានកម្លាំងអស្ចារ្យ និងប្រព័ន្ធទប់លំនឹងល្អទោះជានៅលើផ្លូវមានសភាពបត់បែនយ៉ាងណាក្តី។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ ក៏នឹងមានការបង្ហាញនូវបច្ចេកវិទ្យាថ្មីនៃរថយន្តស៊េរីចុងក្រោយគឺ BYD SEAL។ សូមរង់ចាំតាមដានព័ត៌មានបន្ទាប់ពី Fresh News !