(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប ២៦ករណី ឃាត់ខ្លួនជនសង្ស័យ ៨០នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១៨ករណី ឃាត់ខ្លួន ៤៣នាក់
* ករណីប្រើប្រាស់ ៥ករណី ឃាត់ខ្លួន៣០នាក់
* ករណីជួញដូរ២ករណី ឃាត់ខ្លួន៣នាក់
* ករណីចាត់ចែងសម្រួល១ករណី ឃាត់ខ្លួន៤នាក់

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៦,៣៣១ករណី ឃាត់ខ្លួ​ន ១៥,៧០៨នាក់ (ស្រី១០២២នាក់)៕