(ត្បូងឃ្មុំ)៖ នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានដឹកនាំលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត អញ្ជើញចុះសួរសុខទុក្ខ នាំយកថវិកា និងសម្ភារៈ ទៅចែកផ្តល់ជូនដោយផ្ទាល់ដៃ ដល់យោធិននៃកងរាជអាវុធហត្ថខេត្ត ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅផ្ទះ ចំនួន០៤រូប ក្នុងឱកាសរដូវបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌនេះ។

យោធិនទាំង០៤រូបនោះរួមមាន៖
១៖ លោក អនុសេនីយ៍ទោ ឱម ណារុន នាយរងលេខាធិការដ្ឋាន មានទីលំនៅស្ថិតក្នុងភូមិបឹងបាសាក់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
២៖ លោកអនុសេនីយ៍ទោ សៅ សារិន ជំនួយការមេបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកមេមត់ មានទីលំនៅស្ថិតក្នុងភូមិមហាលាភជើង ឃុំមហាលាភជើង ស្រុកកោះសូទិន ខេត្តកំពង់ចាម។
៣៖ លោក អនុសេនីយ៍ឯក អុឹម ស៊ីណូ មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកអូររាំងឪ មានទីលំនៅស្ថិតក្នុងភូមិស្វាយតាធម្ម ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
៤៖ លោកព្រិន្ទបាលទោ គឹម ភារុណ ជំនួយការមេបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកក្រូចឆ្មារ មានទីលំនៅស្ថិតក្នុងភូមិទី១ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ បានធ្វើការសំណេះសំណាល និងនាំមកនូវថវិការមូលនិធិកងរាជអាវុធហត្ថខេត្ត និងគ្រឿងឧបភោគបរិភោគ មួយចំនួនប្រគល់ជូន ដល់ក្រុមគ្រួសារ ដែលជាអំណោយ របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងម្នាក់ៗទទួលបាន៖ ថវិកាចំនួន ២,០០០,០០០រៀល, អង្ករ០២បេ, មី០២កេស, ទឹកត្រី០២យួរ, ទឹកស៊ីអ៉ីវ០២យួរ, ត្រីខ០២កេស, ទឹកសុទ្ធ០២កេស និងភេស្ជៈចំនួន០២កេស សរុបថវិកាទាំងអស់ចំនួន ១០,០០០,០០០រៀល៕