(ភ្នំពេញ)៖ BYD ដែលជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីដ៏ធំរបស់ប្រទេសចិន បានរៀបចំដំណើរទស្សនកិច្ចទៅកាន់ទីស្នាក់ការកណ្តាលរបស់ខ្លួន ដែលស្ថិតនៅក្នុងទីក្រុងសិនជិន (Shenzhen) ដើម្បីស្វែងយល់ពីខ្សែចង្វាក់ផលិតកម្ម ការសាកល្បងរថយន្តនៅលើទីលានផ្ទាល់ និងការណែនាំនូវរថយន្តស៊េរីទំនើបចុងក្រោយ។

ដំណើរទស្សនកិច្ចនេះ គឺដើម្បីស្វែងយល់ពីភាពច្នៃប្រឌិតនៃបច្ចេកទេសរថយន្ត BYD SEAL ដោយក្រុមទី១ ត្រូវធ្វើដំណើរនៅថ្ងៃអាទិត្យ ទី៨ ខែតុលា រហូតដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ បុគ្គលិករបស់ក្រុមហ៊ុន BYD Cambodia ក្រុមអ្នកសារព័ត៌មាន និង Influencer ល្បីៗ។ ក្នុងនោះមានកម្មិវីធីដួចជា ការទៅទស្សនានៅឯរោងចក្រផលិតរបស់ BYD ហើយផ្តល់នូវបទពិសោធន៍ដល់អ្នកចូលរួមផ្ទាល់ បានសាកល្បងបើកបររថយន្ត BYD និងការប្រណាំងរថយន្ត។ នៅពេលល្ងាចក៏មានការជួបជុំអាហារពេលល្ងាចសម្រាប់អ្នកចូលរួមមកពីកម្ពុជា ឡាវ វៀតណាម និងបង់ក្លាដែស។ BYD ក៏នឹងនាំអ្នកចូលរួមទាំងអស់ទស្សនាទីក្រុង Shenzhen ដ៏ទំនើបរបស់ប្រទេសចិនផងដែរ។

ដោយឡែក ភ្ញៀវកិត្តយសដែលជាអតិថិជនកំពុងប្រើប្រាស់រថយន្តអគ្គិសនី BYD ក៏នឹងត្រូវបានអញ្ជើញឲ្យចូលរួមក្នុងព្រឹត្តិការណ៍ដ៏សប្បាយរីករាយបែបនេះផងដែរ ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីមកពីតំណាងក្រសួងពាក់ព័ន្ធ រួមទាំងថ្នាក់ដឹកនាំ បុគ្គលិករបស់ក្រុមហ៊ុន BYD Cambodia។ ក្រុមទី ២នេះ នឹងធ្វើដំណើរទៅកាន់ទីក្រុង Shenzhen ចាប់ពីថ្ងៃទី ១១ ខែតុលា ដល់ថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា ក្រុមហ៊ុន BYD Cambodia មានសាខាលក់ចំនួន ៣ទីតាំងក្នុងរាជធានីភ្នំពេញ។ នៅពេលឆាប់ៗខាងមុចនេះ BYD Cambodia ក៏គ្រោងនឹងការបើកដំណើរការសាខា ២ផ្សេងទៀតនៅលើមហាវិថីព្រះមុន្នីវង្ស និងក្នុងផ្សារទំនើបជីបម៉ុងមេហ្គាម៉ល ២៧១។ BYD មានសាខាលក់ក្នុងទីក្រុងចំនួន ៤០០នៃជាង ៧០ប្រទេស នៅទូទាំងពិភពលោកមាន។

សម្រាប់អ្នកដែលមានបំណងចង់ប្រើប្រាស់រថយន្តអគ្គិសនី កុំភ្លេចតាមដាននូវម៉ូដែលថ្មីដែល BYD នឹងនាំមកបង្ហាញខ្លួនឆាប់ៗនេះក្នុងប្រទេសកម្ពុជា ក្រោយដំណើរទស្សនកិច្ចនេះបានបញ្ចប់។ តើរថយន្តអគ្គិសនីស៊េរីថ្មីរបស់ BYD នឹងនាំមកនូវបច្ចេកវិទ្យាអ្វីខ្លះ? សូមតាមដានព័ត៌មានរបស់ Fresh News៕