(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គ្រោងនឹងធ្វើទស្សនកិច្ច នៅសាធារណរដ្ឋកូរ៉េ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែសីហា ឆ្នាំ២០១៦ ដើម្បីសម្រេចកិច្ចការចំនួន៣ចំណុច ក្នុងដំណើរទស្សនកិច្ចនេះ។
តាមសេចក្ដីប្រកាសរបស់ក្រសួងដែនដី បានបញ្ជាក់ថា គោលបំណងទាំង៣ចំណុចនោះ រួមមាន៖ ទី១.ការចុះអនុស្សារណៈយោគយល់គ្នា រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កម្ពុជា ជាមួយក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃប្រទេសកូរ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការងាររៀបចំដែនដី នគរូបនីយកម្ម ការងារលំនៅឋានសាធារណៈ និងការងារបណ្ដុះបណ្ដាល មន្រ្តីជំនាញរបស់ក្រសួងដែនដីកម្ពុជា, ទី២.ការធ្វើសិក្ខាសាលារួមគ្នាស្ដីពី ការរៀបចំទីក្រុង ការអភិវឌ្ឍទីក្រុង និងការកសាងលំនៅឋាន, និងទី៣. ការសិក្សាលើការរៀបចំទីក្រុង ការអភិវឌ្ឍទីក្រុង ការអភិវឌ្ឍលំនៅឋាន និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស។
សូមអានសេចក្ដីប្រកាសរបស់ក្រសួងរៀបចំដែនដី ដូចខាងក្រោម៖