(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប ២៧ករណី ឃាត់ខ្លួនជនសង្ស័យ ៦០នាក់។

* ករណីដឹកជញ្ជូន រក្សាទុក២១ករណី ឃាត់ខ្លួន៤៦នាក់
* ករណីប្រើប្រាស់ ៣ករណី ឃាត់ខ្លួន៦នាក់
* ករណីជួញដូរ២ករណី ឃាត់ខ្លួន៣នាក់
* ករណីបេីកបរក្រោមឥទ្ធិពល១ករណី ឃាត់ខ្លួន៥នាក់

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៦,១៦៥ករណី ឃាត់ខ្លួ​ន ១៥,២៥៥នាក់ (ស្រី១០០០នាក់)៕