(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ តែងតាំងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការក្រសួងការពារជាតិ ចំនួន ៤រូប បន្ថែមទៀត។ នេះបើយោងតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣នេះ។

ក្នុងការតែងតាំងនេះមានរដ្ឋលេខាធិការ ២រូប ក្នុងនោះរួមមាន៖ ឧត្តមសេនីយ៍ឯក ខៀវ ឆេន, ឧត្តមសេនីយ៍ឯក រស់ ឆោម ខណៈ ២រូប ជាត្រូវបានតែងតាំងជា អនុរដ្ឋលេខាធិការ រួមមាន៖ ឧត្តមនាវីឯក អ៊ុក សីហា និងឧត្តមសេនីយ៍ទោ ប៉ែន សារ៉ុន។

ខាងក្រោមនេះជាព្រះរាជក្រឹត្យព្រះមហាក្សត្រ៖