(ភ្នំពេញ)៖ លទ្ធផលប្រឡងចូលបម្រើការងារនៅក្រសួងពាណិជ្ជកម្ម ដែលធ្វើឡើងកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ ត្រូវបានបង្ហាញជាផ្លូវការហើយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ។
យោងតាមលទ្ធផលប្រឡង ដែល Fresh News ទទួលបាន មានបេក្ខជន បេក្ខនារី ៨៥រូប បានជាប់ជាស្ថាពរ ក្នុងនោះមាននារី ៣៧រូប ហើយមានបេក្ខជន បេក្ខនារីជាប់បម្រុងចំនួន ៥៣រូបផងដែរ។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា បេក្ខជន បេក្ខនារី ដែលបានប្រឡងជាប់ត្រូវចូលបង្ហាញខ្លួននៅក្រសួងពាណិជ្ជកម្មចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦នេះ។ ចំពោះបេក្ខជន បេក្ខនារី ដែលមិនចូលបង្ហាញខ្លួនតាមកាលកំណត់ នឹងចាត់ទុកថា បោះបង់ចោលក្របខណ្ឌ ហើយក្រសួងនឹងជ្រើសរើសបេក្ខជន បេក្ខនារី ជាប់បម្រុងដាក់ជំនួសវិញ។
ខាងក្រោមជាបញ្ជីរាយនាមបេក្ខជន បេក្ខនារី ដែលបានប្រឡងជាប់៖