(ភ្នំពេញ)៖ នារសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ គណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជាចំនួន២០រូប ដឹកនាំដោយលោក តាន់ មុនីវណ្ណ សមាជិកគណៈកម្មាធិការកណ្តាលនៃស.ស.យ.ក. (Union of Youth Federations of Cambodia «UYFC») បានចេញដំណើរទៅចូលរួមកម្មវិធីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងកម្ពុជា ក្រោមប្រធានបទ «នវានុវត្តន៍ និងសហគ្រិនភាពក្នុងយុគសម័យឌីជីថល» ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងក្វាងស៊ី និងទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។

កម្មវិធីនេះបានរៀបចំ និងគាំទ្រដោយសហព័ន្ធយុវជនទូទាំងប្រទេសចិន (All-China Youth Federations) ក្នុងគោលបំណងពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងការជំរុញឱ្យមានការអភិវឌ្ឍទំនាក់ទំនង រវាងយុវជនកម្ពុជា និងយុវជនចិន៕