(ភ្នំពេញ)៖ ការអភិវឌ្ឍវិស័យការងារ គឺជាផ្នែកមួយដ៏សំខាន់ ស្ថិតក្នុងគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អាណត្តិទី៧នេះ ដើម្បីធ្វើយ៉ាងណាឱ្យជួយកម្មករ និយោជិត ក៏ដូចជាជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង។ តួរយ៉ាង នៅចុងខែកញ្ញា កន្លងទៅ បន្ទាប់ពីចូលកាន់តំណែងបានជាង១ខែ រាជរដ្ឋាភិបាល ក៏បានដំឡើងប្រាក់ឈ្នួលអប្បរមាជូនដល់ កម្មករនិយោជិតសម្រាប់ឆ្នាំ២០២៤ ចំនួន២០៤ដុល្លារ ផងដែរ ដែលមានកំណើន៤ដុល្លារ បៀធៀបនឹងប្រាក់ឈ្នួលឆ្នាំ២០២៣ ទោះបីជាសេដ្ឋកិច្ចពិភពលោកប្រឈមនឹងការលំបាកក្តី។

តើហេតុអ្វីបានជា ឆ្នាំនេះ កម្ពុជាមានលទ្ធភាពដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិត ដោយសារតែប្រទេសផ្សេងៗនោះ រយៈពេលប៉ុន្មានឆ្នាំនេះ គឺមិនមានការដំឡើងនោះឡើយដោយសារតែកត្តាសេដ្ឋកិច្ចនោះ? តើនៅក្នុងអាណត្តិថ្មីនេះ រាជរដ្ឋាភិបាល មានគោលនយោបាយដូចម្តេចខ្លះ ក្នុងការអភិវឌ្ឍវិស័យការងារ?

នៅសប្តាហ៍នេះ Fresh Talk រៀបចំកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ៖ «ការអភិវឌ្ឍវិស័យការងារ របស់រាជរដ្ឋាភិបាល អាណត្តិទី៧» ដែលកិច្ចពិភាក្សានេះ មានការចូលរួមពីវាគ្មិនចំនួន១រូប នោះគឺ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

សូមរង់ចាំទស្សនាកិច្ចពិភាក្សារបស់ Fresh Talk ម៉ោង៦៖០០ល្ងាចថ្ងៃសៅរ៍ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ដែលនឹងផ្សាយផ្ទាល់តាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕