(ភ្នំពេញ)៖ កងកម្លាំងជំនាញនៃអាវុធហត្ថខណ្ឌជ្រោយចង្វារ សហការជាមួយកងកម្លាំងជំនាញនៃអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ បានធ្វើការចុះប្រតិបត្តិការបង្ក្រាបទីតាំងទទួលផលចោរកម្ម និងករណីប្រើប្រាស់គ្រឿងញៀននៅត្រង់ចំនុចភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
នៅក្នុងការចុះប្រតិបត្តិការបង្ក្រាបខាងលើនេះទទួលបានលទ្ធផលជាវិជ្ជមាន ក្នុងនោះបានធ្វើការឃាត់ម្ចាស់ផ្ទះដែលទទួលផលចោរកម្ម ឈ្មោះ ទុ លាស់មីន ភេទស្រី អាយុ៦៣ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងឃាត់ខ្លួនជនសង្ស័យករណីគ្រឿងញៀនចំនួន០៥នាក់ ក្នុងនោះរួមមាន៖
១- ឈ្មោះ យ៉ា រ៉ាវី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរពុំពិតប្រាកដ
២- ឈ្មោះ សា រូហ្វី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរពុំពិតប្រាកដ
៣- ឈ្មោះ អ៊ិន សារ៉ាវី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរពុំពិតប្រាកដ
៤- ឈ្មោះ យូ សុះ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរពុំពិតប្រាកដ
៥- ឈ្មោះ ជឿន ម៉ក់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរពុំពិតប្រាកដ។
សូមបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕