(ភ្នំពេញ)៖ ដើម្បីអបអរសាទរទិវាសុខភាពភ្នែកពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ «ស្រឡាញ់ភ្នែករបស់អ្នកក្នុងពេលបំពេញការងារ» (World Sight Day 2023, is about «Love your eyes at work»)។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានចេញសារអំពាវនាវតាមរយៈវីដេអូជាង១នាទី ដល់ប្រជាពលរដ្ឋឱ្យស្វែងយល់ពីការពារ ថែរក្សាភ្នែកឱ្យបានល្អ ស្របដែលពិភពលោកកាន់តែទំនើបខ្លាំង ការប្រើប្រាស់ភ្នែកកាន់តែប្រឈមខ្លាំង ពន្លឺអេឡិចត្រូនិក ធ្វើឱ្យប៉ះពាល់ដល់ភ្នែកមនុស្សគ្រប់គ្នា ពិសេសគឺយុវជន និងកុមារ។

សូមជម្រាបថា ទិវាសុខភាពភ្នែកពិភពលោកតែងត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃព្រហស្បតិ៍ សប្តាហ៍ទី២នៃខែតុលា។ ទិវាសុខភាពភ្នែកពិភពលោក ត្រូវប្រារព្ធឡើងដើម្បីលើកម្ពស់ការយល់ដឹងស្តីពីសារៈសំខាន់នៃការថែទាំសុខភាពភ្នែកដល់ប្រជាពលរដ្ឋ និងការទទួលបានសេវាថែទាំភ្នែកប្រកបដោយគុណភាព៕

សូមទស្សនាវីដេអូដូចតទៅ៖