(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣នេះ បានធ្វើបទបង្ហាញ ស្ដីអំពីការចែករំលែកបទពិសោធន៍របស់ក្រុមនាយទាហានកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាយោធាអូស្រ្តាលី (RCAF ADFA&RMC-D Aumni) អំពីសាលាបណ្ឌិត្យសភាយោធាអូស្ត្រាលី (Australian Defence Force Academy) និងមហាវិទ្យាល័យភូមិន្ទយោធា-ដាន់ទ្រូន (Royal Military College-Duntroon) ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន និងសិក្ខាកាម នៃសាកលវិទ្យាល័យការពារជាតិ ដែលបានចូលរួមជាច្រើនរូបទៀត។

សូមជម្រាបថា លោកវរសេនីយ៍ឯក សៀ ទីន ជាសិស្សច្បង (បានបញ្ចប់ការសិក្សាក្នុងឆ្នាំ២០១៣ នៅបណ្ឌិត្យសភាយោធាអូស្រ្តាលី) ដែលមានការចូលរួមពីលោកយោធាចារ្យ នៃសាកលវិទ្យាល័យការពារជាតិ រួមជាមួយក្រុមនាយទាហានកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការ​សិក្សា​ពីបណ្ឌិត្យសភាយោធាអូស្រា្តលីផងដែរ៕