(ព្រះសីហនុ)៖ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍវារីវប្បកម្មសមុទ្រ បានសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលសមុទ្រ, ខណ្ឌរដ្ឋបាលជលផលកំពង់សោម, ថ្នាក់ដឹកនាំស្រុកស្ទឹងហាវ និងសហគមន៍នេសាទ បានរួមគ្នាលែងមេ និងកូនក្តាមសេះទើបនឹងកើតរាប់ម៉ឺនកូន ទៅក្នុងដែនសមុទ្រធម្មជាតិ។

យុទ្ធនាការលែងកូនក្តាមសេះទៅក្នុងដែនសមុទ្រធម្មជាតិនេះ គោលបំណងដើម្បីចូលរួមចំណែកក្នុងការអភិរក្ស និងបង្កើនផលស្តុកក្ដាមសេះក្នុងជម្រកធម្មជាតិ។

ក្តាមសេះ ជាធនធានជលផលដ៏មានសារសំខាន់សម្រាប់អ្នកនេសាទតំបន់ឆ្នេរ របស់ប្រទេសដែលមានឱជារសឆ្ងាញ់៕