(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ បានទទួលជំនួបសម្តែងការគួរសមរបស់ លោក Valentino VALENTINI អនុរដ្ឋមន្ត្រីក្រសួងសហគ្រាស និងផលិតនៅប្រទេសអ៉ីតាលី នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្នុងអំឡុងជំនួបនេះ ភាគីទាំងពីរបានកត់សម្គាល់ដោយពេញចិត្តចំពោះការរីកចំរើននៃទំនាក់ទំនងរវាងកម្ពុជា និងអ៉ីតាលី ព្រមទាំងបានពិភាក្សាស្វែងរកវិធីសាស្រ្តក្នុងការពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ។

លោក​Valentino VALENTINI ត្រូវបានអមដំណើរដោយ លោក Paolo Dionisi ឯកអគ្គរដ្ឋទូតអ៉ីតាលីប្រចាំកម្ពុជា និងលោកប្រធានក្រុមហ៊ុន Leonardo៕