(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ផ្ដល់ឋានៈ និងបុព្វសិទ្ធិដល់អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា នីតិកាលទី៤ ចំនួន២រូប។

ក្នុងព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣នេះ អគ្គលេខាធិការរង ដែលត្រូវបានតែងតាំងរួមមាន៖

*ទី១៖ លោក ខេង សិទ្ធិគុណ ជាអគ្គលេខាធិការរង មានឋានៈ និងបុព្វសិទ្ធិស្មើ រដ្ឋលេខាធិការ
*ទី២៖ លោក អោក បូរ៉ា ជាអគ្គលេខាធិការរង មានឋានៈ និងបុព្វសិទ្ធិស្មើ រដ្ឋលេខាធិការ៕

ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖