(កណ្តាល)៖ លោក កែវ បេងវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុ រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំព្រែកអំពិល និងឃុំព្រែកលួង រួមនឹងលោក លោកស្រីជាថ្នាក់ដឹកនាំ បានអញ្ជើញចូលរួមបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តចំនួន៥ សាលាបុណ្យចំនួនពីរ ស្ថិតក្នុងសង្កាត់ព្រែកអំពិល និងសង្កាត់ព្រែកលួង។

ពិធីបុណ្យកាន់បិណ្ឌវេនទី៧ បានប្រព្រឹត្ត មានរៀបចំពិធីសូត្រមន្ត សមាទានសិល និមន្តព្រះសង្ឍ ចំរើនព្រះបរិត្ត និងសំដែងធម្មទេសនា។

លោក កែវ បេងវឌ្ឍន៍ រួមនឹងលោក លោកស្រី ជាថ្នាក់ដឹកនាំបានប្រគេនយាគូ រាប់បាត និងវេរភត្តាហារ ព្រមទាំង និមន្តព្រះសង្ឃ ដារ បង្សកូលពហូទេវាឆ្លង ដើម្បីជាកិច្ច ឧទ្ទិសកុសល ជូនចំពោះញាតិកាទាំង ៧សណ្តានដែលបានចែកឋានទៅកាន់លោកខាងមុខ សូមជួបតែសេចក្តីស្ងប់ ក្នុងសុខគតិភពជារៀងរហូត។  

ពិធីកាន់បិណ្ឌនេះជាបុណ្យប្រពៃណីជាតិដ៏ធំមួយ ត្រូវធ្វើឡើង ចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ជាកាលបរិច្ឆេទ ដែលសន្មត់ទុកថាជាថ្ងៃបុណ្យភ្ជុំបិណ្ឌ ដើម្បីឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធរបស់ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិតដើម្បីបុព្វហេតុរំដោះជាតិ និងប្រជាជនពីរបបអាណានិគមចាស់ថ្មី និងពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ជាងនេះទៅទៀតគឺប្រជាជនស្លូតត្រង់ ដែលទទួលទុក្ខទារុណកម្មយ៉ាងព្រៃផ្សៃ និងស្លាប់យ៉ាងអយុត្តិធម៌ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដោយសូមឱ្យដួងវិញ្ញាណក្ខន្ធ អ្នកទាំងអស់នោះ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

លោក កែវ បេងវឌ្ឍន៍ បានបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនិនាថ សីហនុ និងប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្នាក់ដឹកនាំសមាជិក សមាជិកា ព្រឹទ្ធសភា ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឱ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗ គ្នាជារៀងរហូត។

សូមបញ្ជាក់ថា ក្នុងកម្មវិធីដាក់បិណ្ឌវេនទី៧ នៅសង្កាត់ព្រែកអំពិល មានបីវត្តក្នុងនោះមានវត្តឃ្លាំងមឿងជើង រតនារាមវត្ត ព្រែកក្របៅវត្ត ព្រែកអំពិល។ និងមានសន្លប់បុណ្យចំនួនពីរ គឺសាលាបុណ្យទួលអណ្ដូង និងសាលាបុណ្យវឌ្ឍនៈធម៌ ចំណែកសង្កាត់ព្រែកលួងមានវត្តព្រែកលួង និងវត្តគន្ទីរ៉ារាម ដែលក្នុងមួយវត្តមួយវត្តទទួលបានបច្ច័យមួយលានរៀល ព្រះចៅអធិការវត្តមួយអង្គ ១០ម៉ឺនរៀល ព្រះភិក្ខុសង្ឃមួយអង្គ ៥ម៉ឺនរៀល តាជីយាយ ជីចូល រួមក្នុងមួយអ្នកទទួល បានបច្ច័យមួយម៉ឺនរៀល។

ទេយ្យវត្ថុ សម្រាប់ប្រគេនព្រះសង្ឃ ក្នុងមួយអង្គទទួលបានផ្សារដកមួយចានស្រៈ មួយបាយម្ហូប និងផ្លែឈើមួយស្រៈអង្ករ២បាវ ក្នុងមួយវត្តទឹកសុទ្ធប្រាំកេស ក្នុងមួយវត្តមី ៥កេស ត្រីខបួនយួរ ទឹកត្រីបួនយួរនិងទឹកស៊ីអ៉ីវ ៤យួរ។ សរុបបច្ច័យចំណាយក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី ៧ នេះប្រមាណ ៤០លានរៀល៕