(ភ្នំពេញ)៖ ដោយអនុវត្តន៍តាមបទបញ្ជារដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ និងលោក ជា ខេមា អភិបាល អភិបាលខណ្ឌដូនពេញ កម្លាំងផ្នែកជំនាញខណ្ឌដូនពេញ បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៅល្ងាចថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ បានបើកការស្រាវជ្រាវឈានដល់ការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មួយករណីស្ថិតនៅចំណុចខាងក្រោយស្ថានទូតបារាំង ផ្លូវបេតុង ភូមិ២០ សង្កាត់ ស្រះចក ខណ្ឌដូនពេញ។

ប្រភពពីកម្លាំងជំនាញ បានឱ្យដឹងទៀតថា បានឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការនេះ កម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ មានឈ្មោះ កូវ រ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ និងទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ។ វត្ថុតាងត្រូវចាប់បានមាន ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ១៥កញ្ចប់

នៅចំពោះមុខកម្លាំងជំនាញខណ្ឌ-ប៉ុស្តិ៍ កំពុងបន្តស្រាវជា្រវរកបក្ខពួកមេក្លោង និងក្រុមដទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕