(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យថ្នាក់ដឹកនាំរាជធានី-ខេត្ត យកចិត្តទុកដាក់ខ្ពស់ លើការជ្រើសរើសនាយកសាលា និងប្រធានមណ្ឌលសុខភាព, សាលារៀនដំណើរល្អ ពឹងផ្អែកសំខាន់លើនាយកសាលា និងគ្រូបង្រៀន

២៖ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យលក់ ឬផ្ដល់អាហារដែលផ្ដល់ប្រយោជន៍ចំពោះសុខភាពរបស់សិស្ស

៣៖ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ១០ឆ្នាំទៀត សាលារដ្ឋនឹងទំនើប ខណៈវិន័យសិស្សនឹងកាន់តែល្អ បើការកែទម្រង់ដែលរាជរដ្ឋាភិបាលដាក់ចេញ ត្រូវបានអនុវត្តន៍ខ្ជាប់ខ្ជួន

៤៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតាធ្វើឱ្យសាលារដ្ឋទាំងអស់ ចាប់ពីថ្នាក់បឋមដល់ថ្នាក់ទី១២ ក្លាយជាសាលារៀនល្អ មានគុណភាពអាចទទួលបាន

៥៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេចដំឡើងប្រាក់ឧបត្ថម្ភដល់គរុសិស្ស ដោយយកបៀវត្សសរុបគុណ៧០ភាគរយ, ទទួលបានរង្វង់មួយលានរៀល ក្នុងមួយខែ

៦៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសដាក់ឱ្យប្រើប្រាស់ស្តង់ដារសាលាគំរូ ដើម្បីពង្រឹងគុណភាពអប់រំ និងលើកកម្ពស់ឥរិយាបថសិស្ស

៧៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបង្វែរអាហារូបករណ៍សម្រាប់បណ្តុះបណ្តាលនាយទាហាន មកបណ្តុះបណ្តាលពលទាហានជំនួសវិញ ខណៈបច្ចុប្បន្នកម្ពុជា មាននាយទាហាន ច្រើនជាងពលទាហាន

៨៖ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កុំខ្លាចនឹងការវិនិយោគទៅលើមនុស្ស ដើម្បីបង្កើត លទ្ធផលការងារសម្រាប់ជាតិ

៩៖ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល សន្សំបានថវិកាជាង២០០លានដុល្លារ ពីការព្យួរចោលគម្រោង មិនចាំបាច់មួយចំនួន

១០៖ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ម៉ោងនេះមិនមែនជាម៉ោងបង្ខំដាក់បន្ថែមមន្ត្រីទេ តែប្រើប្រាស់ឱ្យចំគោលដៅ

- ព័ត៌មាន Fresh News Plus

១៖ តារាចម្រៀង Grimes ប្តឹង ElonMusk ឡើងតុលាការ ដោយអះអាងថា មហាសេដ្ឋីរូបនេះរារាំងនាង និងកូនៗមិនឲ្យជួបមុខគ្នា

២៖ Vivo គ្រោងបំពាក់មុខងារផ្កាយរណបទៅក្នុងស្មាតហ្វូនជំនាន់ចុងក្រោយរបស់ខ្លួនជាលើកដំបូង

៣៖ Meta នឹងចាប់ផ្តើមឱ្យអ្នកប្រើប្រាស់ Facebook និង Instagram នៅអឺរ៉ុបបង់ប្រាក់ បើសិនជាមិនចង់ឃើញផ្ទាំងផ្សាយពាណិជ្ជកម្ម


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ

http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)