(ភ្នំពេញ)៖ ក្រោយពីការផ្តល់អនុសាសន៍ និងណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំពោះសុខទុក្ខរបស់ប្រជាពលដ្ឋ, រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន៤៥៥គ្រឿងរួចហើយ សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។
សេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ការត្រៀមរថយន្ដក្រុង៤៥៥គ្រឿង ដឹកប្រជាពលរដ្ឋ ទៅលេងស្រុកកំណើត ដោយមិនបង់ប្រាក់ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល៥ថ្ងៃនេះ អនុវត្តតាមប្រសាសន៍ដឹកនាំ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី្រនៃកម្ពុជា កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង ដែលមានខ្លឹមសារទាំងស្រុង៖