(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នាយឧត្ដមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ជំនួយការដឹកនាំការងារព្រំដែនរួម និងជាមេបញ្ជាការទទួលទិសភូមិភាគទី៣ ទី៤ និងទី៥ តំណាង នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនយុទ្ធវិធីប្រតិបត្តិការដល់កងកម្លាំងនគរបាលការពារព្រំដែនគោក-ទឹក ជំនាន់ទី១។
ពិធីនេះក៏មានអញ្ជើញចូលរួមអំពី លោកឧត្តមសេនីយ៍ អនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលព្រំដែន, លោកឧត្តមសេនីយ៍ ប្រធាននាយកដ្ឋានបច្ចេកទេសព្រំដែន, លោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ប្រធាននាយកដ្ឋាន នគរបាលការពារព្រំដែនគោក, លោកឧត្តមសេនីយ៍ ស្នងការខេត្ត ឧត្តរមានជ័យ, លោកស្នងការរងទទួលផែនការងារព្រំដែនទាំងអស់ និងលោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក-ទឹក ទាំងអស់។
នៅក្នុងពិធីនេះ នាយឧត្តមសេនីយ៍ ខេង សុមេធ បានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដល់សិក្ខាកាមទាំងអស់ និងកម្លាំងទាំងអស់ដែលកំពុងឈរជើងប្រចាំការនៅតាមខ្សែរបន្ទាត់ព្រំដែនទិសភូមិភាគទី៤ ផងដែរ។
នាយឧត្តមសេនីយ៍ ខេង សុមេធ ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនលោក ជូនដល់សិក្ខាកាមទាំងអស់ដែលបានបញ្ចប់វគ្គសិក្សានេះ សរុបចំនួន ៣១៣នាក់ ក្នុងមួយនាក់ ១០ម៉ឺនរៀល ក្រុមគ្រូចំនួន ២៦នាក់ ក្នុងមួយនាក់១លានរៀល និងឧបត្ថម្ភថវិកាដល់គ្រូ១នាក់ ដែលប្រពន្ធទើបទទួលមរណភាព ចំនួន ២លានរៀល។ សរុបថវិកាចំនួន ៥៩.៣០០.០០០ រៀល៕