(ភ្នំពេញ)៖ រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនលោក ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ឱ្យធ្វើជាប្រធានគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ និងប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ។

យោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ បានបញ្ជាក់ឱ្យទេសរដ្ឋមន្ត្រី ថោង ខុន ក្នុងនាមជាប្រធានគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ និងប្រធានគណៈកម្មការគ្រប់គ្រងនិងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ត្រូវរៀបចំសមាសភាពនៃគណៈកម្មាធិការ និងគណៈកម្មការទាំង២នេះឡើងវិញ ដើម្បីគោរពស្នើសុំសម្ដេចធិបតីនាយករដ្ឋមន្ត្រីពិនិត្យ និងសម្រេច ស្របតាមសមាសភាពនៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕