(ភ្នំពេញ)៖ លោក សោម សូរីដា អគ្គលេខាធិការរងគ.ជ.ប បានអះអាងថា គ.ជ.ប នឹងចាត់វិធានការតាមច្បាប់ ចំពោះជនទាំងឡាយដែលរារាំង ឬឃោសនាមិនឱ្យប្រជាពលរដ្ឋ អ្នកដែលមានឯកសារគ្រប់គ្រាន់ ទៅបោះឆ្នោត ដូចមានក្នុងករណីបោះឆ្នោតកាលពីឆ្នាំ២០១៣។
អគ្គលេខាធិការរងគ.ជ.ប លោក សោម សូរីដា បានបញ្ជាក់បែបនេះ នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលដល់អ្នកសារព័ត៌មាន ស្ដីពីការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ។ លោកថា អ្នកបោះឆ្នោតទាំងអស់ដែលមានអត្តសញ្ញាណបណ្ណខ្មែរ និងឯកសារបោះឆ្នោតគ្រប់គ្រាន់ នឹងអាចបោះឆ្នោតបាន ទោះជាអ្នកនោះ និយាយខ្មែរមិនច្បាស់ក៏ដោយ។
លោកថា អ្នកដែលរារាំងមិនឱ្យពលរដ្ឋទៅបោះឆ្នោត នឹងត្រូវពិន័យប្រាក់ប្រមាណ ៥ទៅ១០លានរៀល៕