(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយក៏គ្មានដែរ

២៖ លោក ចូ បៃដិន ប្រាប់សម្ព័ន្ធមិត្តថាការគំាទ្ររបស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន នឹងនៅតែបន្ត

៣៖ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទោះមានរាជរដ្ឋាភិបាលថ្មី តែទំនាក់ទំនងកម្ពុជា-អង់គ្លេស មិនប្រែប្រួលឡើយ

៤៖ រុស្ស៉ី ថាគ្មានផែនការកែនទ័ពបន្ថែម ខណៈមនុស្ស ៣៣៥,០០០នាក់ ចុះឈ្មោះចូលបម្រើយោធា

៥៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ឯកភាពឱ្យសិក្សាបើកស្ថានទូតខ្មែរនៅប៉ាគីស្ថាន ដើម្បីពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ប៉ាគីស្ថាន

៦៖ ប្រធានរដ្ឋសភាអាមេរិក លោក McCarthy ត្រូវបានទម្លាក់ចេញពីតំណែង ក្នុងការបោះឆ្នោតជាប្រវត្តិសាស្ត្រ

៧៖ ធនាគារជាតិនៃកម្ពុជាបញ្ចេញទឹកប្រាក់ ១៤០លានដុល្លារហើយ ដើម្បីអន្តរាគមន៍ធានាស្ថិរភាពប្រាក់រៀល

៨៖ ប៉ាគីស្ថានកំណត់ឱ្យជនចំណាកស្រុកខុសច្បាប់ទាំងអស់ ចាកចេញពីប្រទេសរបស់ខ្លួន នៅត្រឹមថ្ងៃទី១ ខែវិច្ឆិកា

៩៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងសិក្សាលទ្ធភាពបើកឲ្យទេសចរណ៍ថៃ ចូលមកកម្សាន្ដដោយមិនចាំបាច់លិខិតឆ្លងដែន ប្រើត្រឹមប័ណ្ណព្រំដែន ឬ Border Pass

១០៖ វិមានក្រឹមឡាំង និយាយថារុស្ស៉ីមិនបានបោះបង់ការផ្អាករបស់ខ្លួន លើការតេស្តសាកល្បងនុយក្លែអ៊ែរទេ

១១៖ ឧបនាយករដ្ឋមន្ដ្រី ស សុខា ដាក់ចេញវិធានការណែនាំ៧ចំណុច ដល់អភិបាលខេត្តជាប់ព្រំដែន សំដៅពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់

១២៖ ប៉ូលិសថៃ៖ ខ្មាន់កាំភ្លើងអាយុ១៤ឆ្នាំ ដែលបាញ់ប្រហារនៅផ្សារទំនើប Siam Paragon មានជំងឺសតិអារម្មណ៍

១៣៖ ឧបនាយករដ្ឋមន្ត្រី ស សុខា ជំរុញមន្ត្រីនគរបាលដែលមិនធ្លាប់ឆ្លងវគ្គ និងមន្ត្រីដែលផ្ទេរចេញពីក្របខណ្ឌស៊ីវិល ចាំបាច់ត្រូវចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញនគរបាលជាតិ

១៤៖ មេដឹកនាំសំឡេងភាគច្រើនក្នុងព្រឹទ្ធសភាអាមេរិក ទទួលស្គាល់ពីផែនការធ្វើទស្សនកិច្ចនៅចិន ជប៉ុន និងកូរ៉េខាងត្បូង

១៥៖ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ព្រួយបារម្ភពីពលករដែលចាញ់បោកមេខ្យល់ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ និងជំរុញអាជ្ញាធរពាក់ព័ន្ធតាមព្រំដែនពង្រឹងការទប់ស្កាត់

១៦៖ ដោយសារបញ្ហាធាតុអាកាសនារដូវវស្សា! អាជ្ញាធរជាតិអប្សរា អំពាវនាវដល់ភ្ញៀវទេសចរបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលទស្សនានៅរមណីយដ្ឋានអង្គរ

១៧៖ វិភាគអន្តរជាតិ៖ ហេតុអ្វីសហរដ្ឋអាមេរិក មិនហ៊ានធ្វើឱ្យឥណ្ឌាទាស់ចិត្ត?

- ព័ត៌មាន Fresh News Plus

១៖ អបអរសាទរ! កីឡាករ សាលី ហ្វីលីន ឈ្នះមេដាយមាស ១ និងប្រាក់ ១ ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកកម្រិតពិភពលោក ជុំទី៣ នៅអាមេរិក

២៖ Icardi ស៊ុតយកឈ្នះ Man United ក្នុងជំនួប Champions league វគ្គចែកពូល A ប្រកួតទី២

៣៖ កីឡាករ Stones និង Bernardo វិលត្រឡប់មកហ្វឹកហាត់វិញជាមួយ Man City ក្នុងការត្រៀមដំណើរទៅជួប Leipzig នៃវគ្គចែលពូល UCL រាត្រីនេះ

៤៖ ត្រឹមវ័យ ៣០ឆ្នាំ Tom Rogic អតីតខ្សែបម្រើជម្រើសជាតិអូស្ត្រាលី និងក្លិប Celtic សម្រេចចូលនិវត្តន៍

៥៖ Tesla បានដាក់លក់រថយន្តសរុបអស់ច្រើនជាង ៤៣ម៉ឺនគ្រឿងក្នុងត្រីមាសទី៣ ដែលលើសពីការរំពឹងទុក

៦៖ មហោស្រពភាពយន្តអន្តរជាតិប៊ូសាន គ្រោងធ្វើឡើងជាលើកទី២៨ នៅខែតុលានេះ


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ

http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)