(ភ្នំពេញ)៖ ក្រុមហ៊ុនហ្គោលដេន អេហ្វអិកស៍ លីង (Golden FX Link (Cambodia) Co., Ltd) ជាក្រុមហ៊ុនផ្តល់សេវាកម្មវិនិយោគហិរញ្ញវត្ថុទីមួយ ដែលទទួលបាន អាជ្ញាប័ណ្ណពីរ ពីគណៈកម្មការមូលបត្រកម្ពុជា ហើយកំពុងផ្តល់នូវប្រព័ន្ធជួញដូរ (MT4) ដ៏ពេញនិយម និងគួរឲ្យទុកចិត្ត ក៏ដូចជាភាពសម្បូរបែបនៃផលិតផលជួញដូរ និងបច្ចេកវិទ្យាឈានមុខសម្រាប់ការវិនិយោគ តាមប្រព័ន្ធអនឡាញ ហើយពេលនេះបានប្រកាសបើកសម្ពោធជាផ្លូវការ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា។
កម្មវិធីនេះ មានការអញ្ជើញចូលរួមជាកិត្តិយសពី លោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា លោក Steven Chan ប្រធានក្រុមប្រឹក្សា ភិបាលនៃChinese Gold and Silver Exchange លោក Hu Chengsheng នាយករងនៃសកលវិទ្យាល័យ Peking ព្រមទាំងភ្ញៀវកិត្តិយស ក៏ដូចជាបណ្ដាអ្នកសារព័ត៌មានជាច្រើនរូបទៀត។
ពិធីនេះជាការបន្តបង្កើតប្រវត្តិសាស្រ្ត របស់ Golden FX Link ក្នុងនាមជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុដំបូងគេបង្អស់ ដែលបានបើកសម្ពោធជាផ្លូវការ បន្ទាប់ពីទទួលបានអាជ្ញាបណ្ណ ជាក្រុមហ៊ុនសមភាគីកណ្ដាល និងអាជ្ញាបណ្ណឈ្មួញជើងសារឧបករណ៍និស្សន្ទ (អាជ្ញាបណ្ណលេខ០០១) ពីគណៈកម្មការមូលបត្រកម្ពុជា (SECC) និងដើម្បីបង្ហាញអោយកាន់តែច្បាស់ពីការប្ដេជ្ញា ចិត្តខ្ពស់របស់ខ្លួនលើការបង្កើតយន្តការ អន្តរជាតិនៃគំរូជួញដូរ ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបើកទូលាយទីផ្សារហិរញ្ញវត្ថុកម្ពុជា ទៅកាន់ពិភពលោក។
គួរបញ្ជាក់ផងដែរថា Golden FX Link ជាក្រុមហ៊ុនផ្តល់សេវាកម្ម វិនិយោគហិរញ្ញវត្ថុទីមួយ ដែលទទួលបានអាជ្ញាបណ្ណពីរ ពីគណៈកម្មការមូលបត្រកម្ពុជា ហើយកំពុងផ្តល់នូវប្រព័ន្ធជួញដូរ (MT4) ដ៏ពេញនិយម និងគួរឲ្យទុកចិត្ត ក៏ដូចជាភាពសម្បូរបែបនៃផលិតផលជួញដូរ និង បច្ចេកវិទ្យាឈានមុខសម្រាប់ការវិនិយោគ តាមប្រព័ន្ធអនឡាញ។
ក្រុមហ៊ុននេះ មានបេសកកម្មអភិវឧ្ឍស្ដង់ដារជួញដូរហិរញ្ញវត្ថុ នៅកម្ពុជាឲ្យស្រប ទៅតាមនិន្នាការពិភពលោក ដោយសហការយ៉ាងខ្ជាប់ខ្ជួន ជាមួយគណៈកម្មការមូល បត្រកម្ពុជា ដើម្បីផ្ដល់សេវា ជួញដូរប្រកបដោយតម្លាភាព និងសុចរិតភាព ក៏ដូចជាផ្ដល់នូវបទពិសោធន៍ជំនាញ និងចំណេះដឹងទូលំទួលាយ ដល់អ្នកជួញដូរហិរញ្ញវត្ថុ ដូចជារូបិយប័ណ្ណអន្តរជាតិ មាស ប្រាក់ និង ឧបករណ៍និស្សន្ទផ្សេងទៀត តាមរយៈការប្រឹក្សា ការផ្ដល់ព័ត៌មាន និងការអប់រំនានា។ មិនតែប៉ុណ្ណោះ Golden FX Link ទទួលបាននូវការគាំទ្រ ទាំងស្រុងពី First Gold ដែលជាក្រុមហ៊ុនអន្តរជាតិ ផ្ដល់សេវាជួញដូរហិរញ្ញវត្ថុដ៏ល្បីល្បាញមួយ ដែលមានទីស្នាក់ការ កណ្ដាលនៅទីក្រុងហុងកុង។
បច្ចុប្បន្ន Golden FX Link មានអ្នកជំនាញផ្នែកហិរញ្ញវត្ថុ ដែលទទួលស្គាល់គុណវុឌ្ឍិដោយ គណៈកម្មការមូលបត្រកម្ពុជា រហូតដល់២៩នាក់ ដែលសមិទ្ធិផលនេះនឹងជួយឲ្យ អ្នកវិនិយោគមានទំនុកចិត្តខ្ពស់ ក្នុងការប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន។ ទន្ទឹមនឹងនេះ វានឹងជះឥទ្ធិពលដ៏ត្រចះ ត្រចង់ទៅដល់ភាពរីកចំរើននៃ វិស័យហិរញ្ញវត្ថុកម្ពុជា ក៏ដូចជាលើកស្ទួយស្ថានភាពសេដ្ឋកិច្ចរបស់ ប្រទេសមួយនេះផងដែរ។
ក្រុមហ៊ុនហ្គោលដេន Golden FX Link មានទីស្នាក់ការនៅអគារ Golden Tower សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងលេខទូរសព្ទទំនាក់ទំនងលេខ៖ ០២៣ ២២ ៧៧៧៧។សម្រាប់ព័ត៌មានលំអិត សូមចូលទៅកាន់វេបសាយ៍ www.goldenfxlink.com៕