(ព្រៃវែង)៖ មន្ទីរព័ត៌មានខេត្តព្រៃវែង នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ចំពោះយានយន្តដឹកទំនិញគ្រប់ប្រភេទលើកំណាត់ផ្លូវខេត្តលេខ៣១៣ ត្រង់ចំណុចទំនប់បង្ហៀរបឹងស្នេហ៍ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងសាជាថ្មី៕