(កំពង់ស្ពឺ)៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ លោក វេង សាខុន នៅព្រឹកព្រលឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ បានធ្វើដំណើរចុះដល់វាលស្រែតាមតំបន់នានានៅក្នុងខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យការដាំដុះ ការច្រូតកាត់ ក៏ដូចជាកន្លែងជួបគ្រោះរាំងស្ងួត ផងដែរ។
របាយការណ៍បង្កបង្កើនផលនៅក្នុងខេត្តកំពង់ស្ពឺបានបញ្ជាក់ថា មកដល់ខែសីហា ឆ្នាំ២០១៦នេះ ការបង្កបង្កើនផលសរុបជាង ៨ម៉ឺន ហិកតា ស្មើនិងជាង ៧០ភាគរយ។ ការដាំដុះនេះខ្ពស់ជាងឆ្នាំ២០១៥ ជិត ៥ម៉ឺនហិកតា។
របាយការណ៍ ក៏បានបញ្ជាក់ផងដែរថា ផ្ទៃដីដាំដុះនៅក្នុងខេត្តកំពង់ស្ពឺ បាបជួបផលប៉ះពាល់ ដោយសារបញ្ហានានា រួមទាំងគ្រោះរាំងស្ងូត ផងនោះជាង ៤០០ហិកតា។
ជាមួយនិងការចុះពិនិត្យដោយផ្ទាល់នាព្រឹកមិញនេះ ក្រៅពីជំរុញឲ្យប្រជាកសិករប្រឹងប្រែង ថែទាំងដំណាំស្រូវហើយនោះ លោករដ្ឋមន្រ្តី ក៏ បានជំរុញឲ្យមន្រ្តីមន្ទីរកសិកម្ម ខេត្តប្រឹងប្រែងជួយដោះស្រាយ បញ្ហាទឹកនៅតំបន់ ជួបគ្រោះរាំងស្ងួត ដើម្បីសង្រ្គោះស្រូវរបស់ប្រជាពលរដ្ឋ៕