Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការបំផ្ទុះគ្រាប់បែក​ដ៏កក្រើក​ប្រទេសថៃនោះ កើតឡើង​ចំថ្ងៃចំរើន​ព្រះជន្មាយុ ព្រះមហាក្សត្រីយ៍ Sirikit

12-08-2016 12:31

(បាងកក)៖ ការបំផ្ទុះគ្រាប់បែកជាច្រើន គ្រាប់បន្តបន្ទាប់គ្នា នៅតំបន់កម្សាន្តដ៏ល្បីល្បាញ នាបណ្តាខេត្តភាគខាងត្បូង ប្រទេសថៃនោះ បានកើតឡើងចំថ្ងៃនៃព្រះរាជពិធីបុណ្យចំរើនព្រះជន្មាយុ យាងចូល ៨៤វស្សា របស់ព្រះមហាក្សត្រីយ៍ Sirikit ដែលត្រូវជាអគ្គមហេសីរបស់ព្រះបាទ ភូមិបុល អាប់ឌុល យ៉ាដេត។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០១៦។

គួរបញ្ជាក់ថា គ្រាប់បែកដំបូងចំនួនពីរគ្រាប់ បានផ្ទុះឡើងនៅទីក្រុង Hua Hin នាយប់ថ្ងៃព្រហស្បតិ៍ ហើយក៏មានការផ្ទុះជាបន្តបន្ទាប់ទៀត ឈានចូលមកដល់ថ្ងៃសុក្រ នេះ ដូចជានៅឆ្នេរសមុទ្រកោះ Phuket, ខេត្ត Surat Thani, និង ខេត្ត Phang Nga។ សម្រាប់ថ្ងៃបុណ្យចំរើនព្រះជន្មាយុមហាក្សត្រីយ៍ Sirikit ក៏ត្រូវបានប្រជាជាតិថៃ ចាត់ទុកជាបុណ្យម្តាយ ដែលនៅទូទាំងប្រទេសមាន ការប្រារព្ធពិធីនេះ ដើម្បីដឹងគុណដល់អ្នកម្តាយគ្រប់ៗរូបផងដែរ៕