(ភ្នំពេញ)៖ សាលាឧទ្ធរណ៍ បានប្រកាសសាលក្រមជាប្រវត្តិសាស្ត្រ សម្រាប់សិទ្ធិ និងការពារកុមារ ក្នុងសំណុំរឿងប្រឆាំងនឹងអតីតនាយកប្រតិបត្តិ អង្គការ សុវណ្ណកុមារ គឺលោក សុធា អរុណ និងបក្ខពួក គឺលោក ហ៊ុន ចិន្តា អ្នកស្រី ថាយ ស៊ីនួន និងអ្នកស្រី អ៊ឹង វាសនា និមល។ លោក សុធា អរុណ ត្រូវបានផ្តន្ទាទោសពីបទរំលោភសេពសន្ថវៈកុមារពីរនាក់ បទឆបោក បទប្រើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសពាក់ព័ន្ធនឹងជនរងគ្រោះ ការបង្អត់អាហារ និងការធ្វេសប្រហែសក្នុងការថែទាំអនីតិជនអាយុក្រោម ១៥ ឆ្នាំ។ លោក សុធា អរុណ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ សរុប ២២ ឆ្នាំ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គការ សុវណ្ណកុមារ អិលអិលស៊ីដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ បានឱ្យដឹងទៀតថា សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ លើករណីធ្វើទារុណកម្មលើកុមារ ត្រូវបានប្រកាសនៅក្នុងតុលាការ នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៣ ដោយតម្កល់ការផ្តន្ទាទោសរបស់តុលាការជាន់ទាប។ សាលាឧទ្ធរណ៍ក៏បានប្រកាសនៅថ្ងៃទី ១១ ខែកញ្ញា ថានឹងតម្កល់ការផ្ដន្ទាទោសលើសំណុំរឿងពាក់ព័ន្ធការរំលោភសេពសន្ថវៈលើអនីតិជន ដោយលោក សុធា អរុណ។ សាលក្រមជាលាយលក្ខណ៍អក្សរត្រូវបានរំពឹងថានឹងត្រូវ ចេញដោយតុលាការក្នុង រយៈពេលប៉ុន្មានសប្តាហ៍ទៀត។

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់អង្គការសុវណ្ណកុមារអិលអិលស៊ី៖