(ភ្នំពេញ)៖ ក្រុមហ៊ុនស្រាបៀរអង្គរ ជាក្រុមហ៊ុនស្រាបៀរឈានមុខគេនៅប្រទេសកម្ពុជា មានមោទនភាពជាដៃគូជាមួយស្រាបៀរ Asahi របស់ប្រទេសជប៉ុន ក្នុងការចែកចាយម៉ាកស្រាបៀរ ដែលល្បី និងលក់ដាច់ជាងគេបំផុត ក្នុងប្រទេសជប៉ុន មកកម្ពុជា។
ស្រាបៀរ Asahi Super Dry គឺជាស្រាបៀរដែលជាប់លំដាប់ថ្នាក់លេខ១ នៅក្នុងប្រទេសប្រទេសជប៉ុន និងបានដាក់លក់នៅប្រទេស ជាង៥០ ទូទាំងពិភពលោក រសជាតិស្រស់ ចាប់មាត់ និងធ្វើឲ្យអាម្មណ៍ស្រស់ថ្លា ថែមទាំងពុំមានរសជាតិល្វីងក្រោយពេលពិសាររួច បានធ្វើឲ្យស្រាបៀរនេះ ក្លាយជាទីពេញនិយមរបស់អតិថិជននៅទូទាំងពិភពលោក។
ពិធីសម្ពោធស្រាបៀរ Asahi Super Dry បានប្រារព្ធនៅសណ្ឋាគារសូហ្វីតែ នៅរាត្រីថ្ងៃទី១១ ខែសីហា ដែលផ្តើមក្រោមសន្ធឹកសម្លេង ដ៏អស្ចារ្យរបស់ស្គរដាយកុ ដែលបានសម្តែងដោយក្រុមសិល្បៈស្គរប្រពៃណី របស់ប្រទេសជប៉ុន និងការសម្តែងប្រកបដោយភាព រស់រវើករបស់ ប្រុសឡា និង Seav រូមជាមួយការសម្តែងក្បាច់រាំដ៏អស្ចារ្យរបស់ក្រុមរាំ LED និងការប្រគុំតន្រ្តី ដោយបានញ៉ាំង បរិយាយកាសឲ្យសប្បាយរីករាយ ជូនដល់ភ្ញៀវកិត្តិយសដែលបានអញ្ជើញមកចូលរួម សាកល្បង និងពិសារស្រាបៀរ អាសាហ៊ី ស៊ុបភើដ្រាយ ស្រាបៀរលេខ១ នៅប្រទេសជប៉ុន។
លោក Norman Lim នាយកផ្នែកលក់ របស់ក្រុមហ៊ុនស្រាបៀរអង្គរបានថ្លែងថា «យើងមានការរំភើបយ៉ាងខ្លាំង ដើម្បីបង្ហាញពីស្រាបៀរ ដែលមានរសជាតិអស្ចារ្យនេះ ដល់អតិថិជនរបស់យើង ជាមួយនឹងការបន្ថែមនូវស្រាបៀរ ដែលទទួលបានពានរង្វាន់នេះ ទៅទីផ្សារ កម្ពុជា យើងសង្ឃឹមថានឹងការលក់របស់យើងកើនឡើង និងពង្រីកខ្លួននៅទូទាំងប្រទេ»។
ទន្ទឹមនឹងនោះ លោកបណ្ឌិត សៃសាណា ថងខាំច័ន្ទ អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុនស្រាបៀរអង្គរ បានថ្លែងថាផងដែរថា «យើងទាំងអស់គ្នាពិតជារំភើបយ៉ាងខ្លាំងក្នុងថ្ងៃបង្ហាញពីវត្ដមានស្រាបៀរដែលមានរសជាតិអស្ចារ្យនេះ ដល់អតិថិជនរបស់យើងនេះ»។
ឥឡូវនេះ! អ្នកចូលចិត្តស្រាបៀរអាចរីករាយ នឹងស្រាបៀរលេខ១ នៅប្រទេសជប៉ុនជាប្រភេទកំប៉ុងចំណុះ ៣៣០ml ជាប្រភេទដបចំណុះ ៣៥០ml នៅតាមផ្សារទំនើបនានា, ម៉ាត ភោជនីយដ្ឋាន បារ ក្លឹប និងអ្នកចែកចាយផ្ទាល់នៅទូទាំងប្រទេស ដែលផលិតផលនេះ ត្រូវបាននាំចូលពីប្រទេសជប៉ុន១០០%។
ជាមួយនឹងរសជាតិដ៏ស្រស់ស្រាយ នៃស្រូវសាលីរបស់ខ្លួន និងដែលមានរសជាតិចាប់មាត់ បានធ្វើឲ្យស្រាបៀរអាសាហ៊ីស៊ុបភើដ្រាយ គឺជាស្រាបៀរដែលមានគុណភាពខ្ពស់ និងដែលមានប្រជាប្រិយភាពបំផុត នៅក្នុងប្រទេសជប៉ុន។ ចាប់តាំងពីការបង្ហាញខ្លួនជាលើក ដំបូង របស់ខ្លួននៅក្នុងឆ្នាំ១៩៨៧ ជាស្រាបៀរប្រភេទស្ងួតដំបូងបំផុត របស់ប្រទេសជប៉ុន ហើយបានបន្តធ្វើឱ្យប្រសើរឡើង ទាំងរសជាតិ និងការរំភើបនៃស្រាបៀរ។ រសជាតិរបស់អាសាហ៊ី បានបង្កើតស្តង់ដាថ្មីមួយ ដែលត្រូវបានទទួលស្គាល់ នៅទូទាំងពិភពលោករហូតដល់ សព្វថ្ងៃនេះ។
ដើម្បីផលិតនូវស្រាបៀរស៊ុបភើដ្រាយ អាសាហ៊ី បានប្រើប្រាស់មេតំបែរដ៏កម្រ ដែលជាប្រភេទលេខ៣១៨ ដែលមិនត្រឹមតែជាមេតំបែរ ដែលល្អជាងគេនោះទេ តែបានផលិតនូវក្លិនដ៏ពិសេសម្យ៉ាង ដែលធានាបានទាំងរសជាតិ និងរសជាតិបែបស៊ុបភើដ្រាយ។ ស្រូវសាលី ដែលបានប្រើសម្រាប់ ផលិតសា្របៀរអាសាហ៊ី ត្រូវបានជ្រើសរើសយ៉ាងសម្រឹតសម្រាំង ដោយរអនុលោមជាមួយលក្ខណៈវិនិច្ឆ័យ ជាងមួយរយ ដើម្បីកំណត់ធាតុផ្សំ ដែលរួមមាន ប្រភេទនៃគ្រាប់ធញ្ញជាតិ ប្រភពដើម និងវិធីសាស្រ្តនៃការដាំដុះ។
ចំនួនដ៏ត្រឹមត្រូវមួយនៃផ្កាហប់ ត្រូវបានប្រើដើម្បីឱ្យប្រាកដ ពីភាពល្វីងដ៏សមល្មមមួយ នៅក្នុងស្រាបៀរប្រភេទស៊ុបភើដ្រាយ ហើយជម្រើសនេះ ក៏តំណាងនូវការប្តេជ្ញាចិត្ត ដបអាសាហ៊ី ដើម្បីបង្កើននូវរសជាតិ ស្រស់ទំនើបបែបKARAKUCHI៕