(ព្រះសីហនុ)៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ដព្រះសីហនុ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ ​បានសម្រេចបិទមន្ទីរសម្រាកព្យាបាល និងសម្ភពសមុទ្រក្រុង ដែលមានទីតាំងស្ថិតនៅផ្លូវ៧០១ ភូមិ០៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។

តាមសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានមុននេះបន្ដិចបានឱ្យដឹងថា មន្ទីរសម្រាកព្យាបាល និងសម្ភពសមុទ្រក្រុង ជារបស់លោកវេជ្ជបណ្ឌិត អាន ដារីដេត ដោយមូលហេតុមិនមានការអនុញ្ញាតបើកមន្ទីរសម្រាកព្យាបាល៕